កម្មវិធី Mr & Mrs Talk Show

Mr & Mrs Talk Show

កម្មវិធី Mr & Mrs Talk Show

រៀងរាល់ថ្ងៃអាទិត្យចុងសប្ដាហ៍ ប្រិយមិត្តទស្សនិកជនតែងតែបានកំសាន្តសប្បាយ​ រីរាយជាមួយកម្មវិធីជជែកកំសាន្តបែបកំប្លែងគឺ កម្មវិធីMr & Mrs Talk Show
ដែលមានពិធីករ Taboi & Sansana ​តែងតែផ្ដល់ជួននូវភាពសប្បាយរីករាយ រៀងរាល់ចុងសប្ដាហ៍។

គោលបំណង
កម្មវិធីMr & Mrs Talk Show គឺចង់បង្ហាញពីជីវិតពិតរបស់សិល្បៈករសិល្បៈការិនីខ្មែរល្បីៗ ជួនដល់ប្រជាពលរដ្ឋខ្មែរអោយបានដឹង ជាពិសេសមានគោលបំណង ចង់លើកស្ទួយវិស័យសិល្បៈខ្មែរ អោយកាន់តែរីកចំរើន ថែមទៀត និងផ្ដល់ភាពសប្បាយរីករាយ ជួនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាចង់អោយប្រជាជនខ្មែរទូទាំងប្រទេស បន្តរនិងគាំទ្រវិស័យសិល្បៈខ្មែរបន្ថែមទៀត។

វគ្គទី១ លោកអ្នកនឹងបានសើចសប្បាយជាមួយការធ្វើត្រាប់តាមតារាកិត្តិយស ពីតារាដែលពោពេញទៅដោយភាពកំប្លុកកំប្លែង គឺ កញ្ញារ៉ូលីន រូមជាមួយការបង្ហាញខ្លួនតារាកិត្តិយស។

វគ្គទី២ ការសម្ភាសន៍អំពីរឿងរ៉ាវផ្ទាល់ខ្លួន និងជីវិតរស់នៅប្រចាំថ្ងៃរបស់តារាកិត្តិយស។

វគ្គទី៣ ជួបជាមួយការបកស្រាយបទចម្រៀងពីតារាកិត្តិយស។

វគ្គទី៤ ជួបជាមួយក្រុមកំប្លែងល្បីៗប្រចាំកម្មវិធី។

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *